-->
សូមស្វាគមន៍ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖.
សូមស្វាគមន៍ www. .com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖

April 11, 2023

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្រ្តីក្រោមឱវាទទាំងអស់ បានស្វាគមន៍វត្តមានរបស់លោកស្រី ញ៉ែម សាខន ដែលបានផ្តល់កិត្តិយស ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សាកសួរសុខទុក្ខ ដល់មន្រ្តីទាំងអស់ ព្រមទាំងបានអញ្ជើញពិសារភោជនីយអាហារសាមគ្គី រួមជាមួយផងដែរ។

លោក ព្រួញ រិទ្ធថា បានថ្លែងអំណរគុណដល់លោកស្រី ញ៉ែម សាន ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចុះសួរសុខទុក្ខមន្រ្តីទាំងអស់ ក្នុងមន្ទីររបស់លោក ដោយក្តីរំភើបរីករាយបំផុត៕

0 Comments:

Post a Comment