-->
សូមស្វាគមន៍ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖.
សូមស្វាគមន៍ www. .com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖

March 13, 2023

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ព្រះពុទ្ធសាសនាទាំងវិស័យពុទ្ធចក្រ និងអាណាចក្របានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាពការរួបរួមជាតិមាតុភូមិ និងការអភិវឌ្ឍកម្ពុជារីកដុះដាល និងមានវត្តនភាពដូចសព្វថ្ងៃនេះ។

លោកអភិបាលខេត្ត បានថ្លែងចៅដូច្នេះនៅក្នុងពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកខ្សាច់កណ្ដាល និងប្រកាសតែងតាំងចៅអធិការនៃវត្តព្រែកលួងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសយើងមានការអភិឌ្ឍលើ គ្រប់វិស័យគួរឱ្យកត់សម្គាល់ ពិសេសការធ្វើឱ្យប្រសើរឡើងនូវហេដា្ឋរចនាសម្ព័ន្ធ សង្គម ស្ថេរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿសាសនា ក៏ត្រូវបានលើកតម្តើង ផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃៗទៀត ដែលបាន និងកំពុងប្រតិបត្តិនៅកម្ពុជា ដោយឈរលើគោល ការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្រប់ខ័ណ្ឌច្បាប់។

លោកអភិបាលខេត្ត បានបន្តទៀតថា ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ៕





0 Comments:

Post a Comment