-->
សូមស្វាគមន៍ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖.
សូមស្វាគមន៍ www. .com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖

March 16, 2022

ចំនួនអ្នកទស្សនា: Views

 


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំតូចអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទម្រង់របាយការណ៍ និងរបៀបរបបរាយការណ៍ស្ដីពី ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ ។ 

កិច្ចប្រជុំនេះ￸ធ្វើឡើងតាមរយ:កម្មវិធី ZOOM ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធប្រល័យ ៕

0 Comments:

Post a Comment