-->
សូមស្វាគមន៍ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖.
សូមស្វាគមន៍ www. .com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖

August 29, 2025

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ និងឯកឧត្តម TSUTSUMI Naohiro ឯកអគ្គរាជទូតទទួលបន្ទុក សិទ្ធិមនុស្ស និងស្ថិរភាពសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣។

កិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កិច្ចសន្ទនានេះជាវេទិកាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញអំពីការវិវត្ត កិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលនានា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ពាក់ព័ន្ធនឹង (១) លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (២) សេរីភាពបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម (៣) សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន (៤) ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (៥) កំណែទម្រង់តុលាការ និងកម្មវិធីជំនួយផ្លូវច្បាប់ (៦) ការការពារសិទ្ធិជនងាយរងគ្រោះ (ស្ត្រី កុមារ ជនមានពិការភាព និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា) (៧) កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមតំណាងក្រសួងស្ថាប័ននីមួយៗ បានអញ្ជើញថ្លែងបទអន្តរាមគម៍លើប្រធានបទខាងលើ ដោយលើកឡើងពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី ព្រមទាំងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីសេវាផ្តល់ប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ផងដែរ។

ឯកឧត្តម TSUTSUMI Naohiro បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះឯកឧត្តម អនុរដ្ឋលេខាធិការ ដែលបានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នទាំងអស់ ដែលបានថ្លែងបទអន្តរាគមន៍យ៉ាងក្បោះក្បាយអំពីទិដ្ឋភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តម TSUTSUMI Naohiro បានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងបន្តជួយជ្រោមជ្រែងកម្ពុជាជានិច្ច ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទាំងក្របខ័ណ្ឌទ្វេភាគី និងក្នុងវេទិកាអន្តរជាតិ។

August 28, 2025

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានចាត់តំណាងឲ្យយកសម្ភារៈពេទ្យមួយចំនួន ប្រគល់ជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្ភារៈពេទ្យរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមមានដូចជា៖ សេរ៉ូមចំនួន៣០០កេសស្មើ៩០០០ដប, ទ្រួសសេរ៉ូមចំនួន១១កេសស្មើ៥៥០០ទ្រួស និងម្ជុលជ័រ(cathetere)ចំនួន៤៥កេសតូច ស្មើ៤៥០០ដើមផងដែរ៕

August 27, 2025

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

August 26, 2025

(ភ្នំពេញ)៖ ទោះបីស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកស, វិស័យស្រូវអង្ករ នៅតែបានដើរតួនាទី យ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង, ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងតម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើង ពោលគឺកើនឡើងប្រមាណពី ៥២៩ លានតោនក្នុងឆ្នាំ២០២៣/២០២៤ ដល់ ៥៤០ លានតោនក្នុងឆ្នាំ ២០២៤/២០២៥ និងរំពឹងថានឹងកើនឡើងដល់ ៥៤៩លានតោន ក្នុងឆ្នាំ២០២៥/២០២៦។ នេះជាការលើកឡើងរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

(ឧត្តរមានជ័យ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។ មេបញ្ជាការទាំងពីរធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមថា នឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ​និងនាំមកនូវសន្តិភាព ស្ថិរភាព និងនាំមកនូវប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕

August 25, 2025

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវរបស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំងរបស់ថៃបានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ សីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតបដែល ស្តែងចេញពីការព្រួយបារម្ភចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅនៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រឡាញ់ទឹកដី និងការការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា នៅក្នុងហេតុការណ៍នេះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់អាវុធក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយម្យ៉ាងវិញទៀតកងកម្លាំងរបស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដូច ដែលបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយកម្ពុជាសូមអះអាងពីការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការបង្កើននូវភាពតានតឹង និងការប៉ះទង្គិចគ្នាខាងផ្នែកយោធាសាជាថ្មី ដែលក្នុងន័យនេះកម្ពុជាសូមស្នើភាគីថៃឱ្យគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសស្មារតីនៃកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥៕ ដោយ៖ ចាន់ សុភឿន,មករា

August 24, 2025

(ភ្នំពេញ)៖ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នាព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

August 22, 2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែល​បណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា សណ្ឋាគាររ៉ូសវូដ (ROSE WOOD HOTEL) សណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ (SOKHA Phnom Penh Hotel & Residence) ក្រុមហ៊ុនប៊ូលូមប៊ូលូម (BOOLOOM BOOLOOM) និងក្រុមហ៊ុនមេមត់កាហ្វេ (MEMOT COFFEE FARM) ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់ឱកាសការងារ។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។

August 21, 2025

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជាថា យោធាថៃ នៅតែបន្តរំលោភបំពាន ដោយមានសកម្មភាពរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការធ្វើលេណដ្ឋាន និងការឈូសឆាយ នៅតំបន់ជម្លោះ ដែលសកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសន្និដ្ឋានថា សន្តិភាពមិនអាចស្តារឡើងវិញបានទេ ​បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច ​និងភៀសខ្លួនចោលផ្ទះសម្បែង។

ប្រមុខការទូកម្ពុជាបែបនេះនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។

ក្នុងសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស បាន​បង្ហាញលទ្ធផលសំខាន់ៗ នៃជំនួបរបស់ប្រមុខការទូតកម្ពុជា ជាមួយបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយលោកបានបញ្ជាក់ថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញអំពីជំហររបស់កម្ពុជា ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បំផ្លិចបំផ្លាញដោយសារសង្គ្រាម កម្ពុជាចង់បានសន្តិភាព ហើយសន្តិភាព ត្រូវបានដោះស្រាយដោយការសន្ទនា មិនមែនដោយសារអាវុធនោះទេ ព្រោះសង្គ្រាម បានបំផ្លាញអាយុជីវិតមនុស្ស។កម្ពុជាបានចាប់ផ្តើមធ្វើការយ៉ាងសស្រាក់សស្រាំ ចាប់តាំងពីថ្ងៃដែលវិបត្តិបានកើតឡើង ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារមកវិញនូវភាពស្ងប់ស្ងាត់។ កម្ពុជាបានតម្កល់បទឈប់បាញ់ទាំងភាសារ និងកាយវិការ។

«ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លោកបានគូសបញ្ជាក់ថា តាមការសង្កេត មានការរំលោភបំពានខ្លះៗរួមទាំងសកម្មភាពរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល រួមទាំងមានៅក្រៅក្របខណ្ឌតំបន់ជម្លោះទៀតផង ដែលមាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ ហើយក៏មានបន្តសកម្មភាពដូចជាការកសាងផ្លូវថ្នល់ថ្មី​ ជីកលេណដ្ឋាននិងជម្រកនៅតំបន់ជម្លោះ រួមទាំងបន្តឃុំខ្លួន​​ទាហានកម្ពុជា១៨នាក់ដល់សព្វថ្ងៃ ដែលសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស។

កម្ពុជាបានយកចិត្តទុកដាក់ចំពោះខដែលបានឯកភាពគ្នា ១៣ចំណុច និងស្មារតី MoU ឆ្នាំ២០០០ ហើយកម្ពុជាសង្ឃឹមថា ភាគីម្ខាងទៀតនឹងឆ្លើយតបដូចដែលកម្ពុជាបានធ្វើ​។​ ដោយមូលហេតុផុយស្រួយ នៃបទឈប់បាញ់គ្នានេះហើយ ទើបកម្ពុជាផ្តល់សារសំខាន់បំផុត ដល់ការព្រមព្រៀងបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ក្នុងកិច្ចប្រជុំពិសេស គណៈកម្មាធិការ​រួមព្រំដែន GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ​សន្តិភាពមិនអាចស្តារឡើងវិញបានទេ ​បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច ​និងភៀសខ្លួនចោលផ្ទះសម្បែង»។

លោកបានបន្តថា ហេតុដូច្នេះហើយ ទាំងក្នុងទំនាក់ទំនងទ្វេភាគីក្តី ​និងក្នុងកិច្ចប្រជុំ RBC ក្តី កម្ពុជាបានស្នើដាក់ចេញនូវវិធានការជាក់ស្តែង​ សំដៅធ្វើឱ្យទំនាក់ទំនងវិលទៅកាន់ប្រក្រតីភាពឡើងវិញ។ ទាំងនេះកប្បីចាប់ផ្តើមពីការពិភាក្សាស្តីពីការបើកច្រកព្រំដែនឡើងវិញ​ សម្រូលដល់ការចេញចូលឆ្លងព្រំដែនដល់ប្រជាពលរដ្ឋទាំងពីរ​ និងផ្លាស់ប្តូរទំនិញ រួមទាំងកិច្ចសហការដោះមីនតាមបែបមនុស្សធម៌៕

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅម៉ោង២៖៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមបកស្រាយដោយផ្ទាល់ពីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥» នេះធ្វើឡើង ដើម្បីផ្តល់ព័ត៌មានពិស្តារ អំពីដំណើរការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ៕

August 20, 2025

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។

បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទនភាព យ៉ាងក្រៃលែង ចំពោះភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនាទាំងអស់នៅកម្ពុជា ដែលតែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត និងមានសាមគ្គីភាព សហការល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ ពោលគឺបានរួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការជួបជុំនារសៀលនេះ គឺជាការបង្ហាញអំពីស្មារតី សាមគ្គីភាព ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃសុខសន្តិភាពរបស់សង្គមជាតិ ធ្វើឱ្យមនុស្សទាំងឡាយទទួលបាននូវសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ចាកទុក្ខភ័យ គ្រោះចង្រៃ និងវិនាសកម្មទាំងឡាយ ដែលបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី។

យោងតាមរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆមាសទី១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ៩៩ករណី ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ គឺថយចុះ ០៥ករណី ស្មើនឹង ៤.៨០%។

លោកជំទាវបានបន្ថែមថា ក្នុងនោះ អំពើជួញដូរមនុស្សបង្រ្កាបបាន ២៧ករណី (កើន៥ករណី) ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់ (ស្រី៤នាក់) និងអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបាន ៧២ករណី (ថយចុះ ១០ករណី) ឃាត់ខ្លួនជនសង្ស័យ ៩៣នាក់(ស្រី ១៩នាក់) ជនជាតិវៀតណាម១នាក់ និងជនជាតិចិនចំនួន ០៦នាក់៕

ប្រភព​ឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ការកែទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា គំរាមកំហែងអ្នករកស៊ីដឹកទំនិញ
មក​បិទបាំង​រឿងអាស្រូវ​ពុករលួយទង្វើ​របស់​ខ្លួន​។​
ក្រុមអ្នករកស៊ីមិនហ៊ានរឿងទទឹងចំពោះគយច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបងធ្វើគុណជាមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។
ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាង​គគ្រឹកគគ្រេងមាន​ទំនិញ​បង្កប់និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ ជា​ការ​ស្រេច​តែម្តង​។​
ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះដែរ។
​មេគយ​ត្រពាំង​ផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុង​ខំប្រឹង​ប្រមូល​លុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​គ្រប់ប្រភេទចូល​ពី​ប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាម​ច្រក​នេះទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​​
ពន្ធ​ម៉ៅការ​នេះ​គឺថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ, ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេសវៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​​ការប្រព្រឹត្ត​អំពើ​ពុករលួយរបស់លោក មុឹង ដាវីន ព្រោះមាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​ពុក រលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​
សមត្ថកិច្ចនានានៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីន ​បាន​ឲ្យ​មន្ត្រី​គយនិង​ភ្នាក់ងារ​គយ​រួមទាំងជនស៊ីវិលផង ដើរគាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីដឹកទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ ចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ ភាគ ច្រើនគឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។

August 19, 2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។

គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។

កម្ពុជាគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

ការឱ្យដឹងបែបនេះ របស់អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើឡើងក្នុងឱកាសបន្តសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានៅបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២១ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ​ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។ ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ​ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព​និងពេញលេញ​ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ​ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក យើងសង្កេតឃើញថា មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ ជាមូយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC និង RBC ជាដើម។ ដូច្នេះវាជាការចាំបាច់ ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្ត​វិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេស ការនាំមកវិញនូវប្រត្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕