-->
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចូលរួមចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។
សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាល្បើក ស្ថិតក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបសម្រាប់កម្មវិធីពេលព្រឹក និងនៅសាលាបឋមសិក្សាខ្នាត ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
កម្មវិធីពេលរសៀល ក្នុងនោះសាលាបឋមសិក្សាល្បើកមានសិស្សចំនួន២៩៨នាក់ និងសាលាបឋមសិក្សាខ្នាតមានចំនួន៣៥៩នាក់ សរុបចំនួន៦៥៧នាក់។
លោក ភ័ន ផល្លា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងបន្តចែកអំណោយសប្បុរសធម៌នេះ តាមកម្មវិធីដែលបានគ្រោងទុកជូនសាលាមួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) បាលផ្តល់ជំនួយមនុស្សធម៌ជូនអាជ្ញាធរជាតិអប្សរាចំនួន២០០០ឃីត ដើម្បីចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងរមណីយដ្ឋានអង្គរចំនួន២០០០គ្រួសារ ក្នុងនោះរួមមានសម្ភារសិក្សា និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩៕

ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប ១០+១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ខូចអិលធីឌី នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២

ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួល (Update) ប្លង់គោលនេះមួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។
នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
![]() |
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សានិងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។
ឯកឧត្ដមឃួង ស្រេង បានណែនាំថា៖ សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។បន្ថែមពីនេះខណ្ឌមួយចំនួន គឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់ ។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន ។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ជៀសឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥ នេះ ។
![]() |
គួរបញ្ជាក់ថា៖ ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ៕ អត្ថបទដោយ៖ វិទ្យុជាតិកម្ពុជា, ផ្សាយដោយ៖ កន ចំណាន

កំពង់ឆ្នាំង:
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក
ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី
និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះ សំណាល
និងចាប់ឆ្នោតលេខឡូតិ៍ដី ផ្ទះជូនអតីតយុទ្ធជន នៅឃុំក្រាំងល្វា
ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី
អភិបាលរងខេត្ដ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ មន្ទីររៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក
និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា តាមរយៈសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គួរជាទីមោទនភាព ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខប្រជាជនទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានជីវភាពក្រីក្រ ។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីចែកដី និងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រចំនួន១០០ខ្នង ផ្ទះ។
ឯកឧត្តមអភិបាលខេត្ត បន្តថា យើងបានសាងសង់រួចរាល់ហើយ ដោយសារមកពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីក្រុមការងារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាលនឹងចែកដី និងផ្ទះចំនួន ១០០ខ្នង ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជូនគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ ។
នាយឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាលបានប្រគល់ដីសម្បទានសង្គមកិច្ច ទំហំ ៤០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះប៉ិតរចនាបថខ្មែរ ទំហំ ៦.៥ម៉ែត្រ x ៧.៣ម៉ែត្រ ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រ ។ ផ្ទះនេះកសាងឡើងតាមលក្ខណៈបច្ចេកទេស ដែលមានភាពធន់នឹងគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) ។ ផ្អែកតាមលក្ខខណ្ឌ ក្រោយពីទទួលមានដី និងផ្ទះរួចហើយ ម្ចាស់ផ្ទះត្រូវទៅស្នាក់នៅឱ្យមានញឹកញាប់ ឬជាអចិន្ត្រៃយ៍ ព្រមទាំងមុនរយៈពេល០៥ឆ្នាំ មិនអាចលក់ដូរ និងផ្ទេរកម្មសិទ្ធិជូនអ្នកផ្សេងបានឡើង ។ ត្រូវយកចិត្តទុកដាក់ក្នុងការ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ ។
.j.jpg)
គួបញ្ជាក់ផងដែរ អតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ ចំនួន ១០០គ្រួសារ បានអញ្ជើញមកចូលរួមក្នុងពិធីចាប់ឆ្នោត ទទួលដីកសិកម្ម និងលំនៅឋាន ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានដីឡូត៍ និងផ្ទះមួយប្លង់ស្មើៗគ្នា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ ដោយ បៃ ស៊ីថុន, សម្រួលផ្សាយ៖ កន ចំណាន