-->
សូមស្វាគមន៍ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖.
សូមស្វាគមន៍ www. .com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖

September 5, 2025

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បាននាំយកអំណោយជាម៉ាស់ការពារផ្សែងពុលចំនួន ១,៨៥០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនអង្គភាពមួយចំនួនដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបរូណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា ពីសត្រូវឈ្លានពានទិសខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា អំណោយជាម៉ាស់ការពារផ្សែងពុលដែលប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនាពេលនេះ គឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ចំនួន៩រូប ក្នុងម្នាក់មួយខែចំនួន ២,០០០,០០០រៀល និងមានការចូលរួមពីទីប្រឹក្សាច្បាប់អមគណៈកម្មការ ១រូប ក្នុងមួយខែ ៣០០,០០០រៀល និងលោក លោកស្រី ចំនួន ៦រូប ក្នុងម្នាក់ចំនួន ២០០,០០០រៀល ក្នុងរយៈពេល៣ខែ ដូចមានរាយនាមក្រោម៖

លោក កែប ជុតិមា ប្រធាន

លោក ច័ន្ទ សុផល អនុប្រធាន

លោកស្រី អ៊ុន សុគន្ធា លេខាធិការ

លោក នៅ សំ សមាជិក

លោក ចាន់ យឿន សមាជិក

លោក សត្យា វុធ សមាជិក

លោក ឡុង ប៊ុន្នី សមាជិក

លោក សេរី កុសល សមាជិក

លោកបណ្ឌិត នាង ចាន់ណាក់ សមាជិក

លោក ហេង រដ្ឋា ទីប្រឹក្សាច្បាប់

លោក ប៊ន សុភ័ក្ត្រ ជំនួយការលោក កែប ជុតិមា

លោកស្រី សេង ច័ន្ទសុវណ្ណារី ជំនួយការ លោកស្រី អ៊ុន សុគន្ធា

លោក ប៉ាល់ សុគន្ធា ជំនួយការគណៈកម្មការ

លោក ទិត សារ៉ាន្នី ជំនួយការគណៈកម្មការ

លោកស្រី នុត ស៊ីណា ជំនួយការគណៈកម្មការ

កញ្ញា សុខ ទេវី ជំនួយការគណៈកម្មការ៕

ចំនួនអ្នកទស្សនា: Views

September 4, 2025

(វៀតណាម)៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សៃហ្គន (SECC)។

នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ព័ត៌មានពី សក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នា ដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណ ជាង៣០,០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២,០០០ជំនួប។

សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

September 3, 2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសាតាំងពីលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ នៅវិមានព្រឹទ្ធសភា៕

      កម្ពុជាគ្រោងដាក់ដំណើរការប្រភពថាមពលដើរដោយខ្យល់ ជាលើកដំបូង អនុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ក្នុងឆ្នាំ២០២៦

(ភ្នំពេញ)​៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការ ជាលើកដំបូង នូវប្រភពដើរដោយខ្យល់ដែលមានអនុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ក្នុងឆ្នាំ២០២៦ ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ។

September 2, 2025

(កោះកុង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។

មុនទទួល​ការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកស្រី ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕

September 1, 2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ។

ខាងក្រោមនេះជាលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃបូក របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន៖

កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួករបស់ពួកគេ ដែលកំពុងទទឹងរងចាំគ្រប់វិនាទី ខណៈមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៥ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងរបស់ខ្លួនដោយធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីបន្តអនុវត្តនូវកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សី រួមទាំងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ RBC ផងដែរ។

លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ៕ អត្ថបទបាន ចក់